រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ក្រុម​ការងារ​ជំនាញ​ បានចុះព្យាបាលគោក្របី ដែលកំពុងកើតជំងឺអុតក្តាម នៅឃុំជ្រោយស្វាយ​ ស្រុក​ស្រែ​អំបិល​ ខេត្តកោះកុង

  • 81
  • ដោយ Admin

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មន្ត្រី​ជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រីពេទ្យសត្វស្រុក បានសហការជាមួយប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ ដោយមានការអញ្ជើញចូលរួមពីលោកមេឃុំជ្រោយស្វាយ បានចុះប្រជុំផ្សព្វផ្សាយ អប់រំ អំពីវិធានការការពារ​ និងព្យាបាលជំងឺសត្វគោក្របី​ នៅភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ​ ស្រុក​ស្រែ​អំបិល​ ខេត្តកោះកុង​ ដោយមានអ្នកចូលរួមសរុប​ ​១៧នាក់​ ស្រី​ ០៥នាក់​ ដែលជាម្ចាស់គោក្របី។

បន្ទាប់ពីកិច្ចប្រជុំចប់ ក្រុម​ការងារ​ជំនាញ​ បានចែកផ្តល់ថ្នាំ Bleu Methylen សម្រាប់លាបលើរបួសស្នាមដំបៅ ជូនដល់កសិករ ដើម្បីព្យាបាលគោក្របី និងបានចុះចាក់ថ្នាំព្យាបាលបានក្របីសរុបចំនួន​ ​​២៨ក្បាល ស្មើនឹង​ ១​១ម្ចាស់។

អត្ថបទទាក់ទង