រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះតាមដាន លើកទឹកចិត្ត និងជំរុញកសិករអោយមានផែនការបន្តក្នុងផលិតកម្ម

  • 82
  • ដោយ Admin

ថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ.ឧស្សាហកម្ម និងលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះតាមដាន លើកទឹកចិត្ត និងជំរុញកសិករ នៅភូមិកណ្តោល និងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ។ ក្នុងការចុះតាមដាននេះយើងបានសង្កេតឃើញថាកសិករមានប្រមាណពី ៦០-៨០% ដែលបានអនុវត្តតាមការបណ្តុះបណ្តាលជាមួយគម្រោងកន្លងមក។

ការចុះអង្កេត និងតាមដាននេះគឺដើម្បីជួយដល់ពួកគាត់គាំទ្របច្ចេកទេសបន្ថែម នឹងផ្តល់ព្រឹក្សាណែនាំការកសាងផែនការពង្រីក និងការពង្រឹងអាជីវកម្មកសិកម្មឲ្យមានវិសាលភាពកាន់តែធំ និងស្របទៅតាមទីផ្សារ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង