រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំបើកឯកសារដេញថ្លៃការងារសាងសង់លូមូលដោះទឹក និងស្តារប្រឡាយ ក្នុងក្រុងខេមរភូមិន្ទ

  • 99
  • ដោយ Admin

លោក ទេព វិស្កុល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបើកឯកសារដេញថ្លៃការងារសាងសង់លូមូលដោះទឹក និងស្តារប្រឡាយ ក្នុងក្រុងខេមរភូមិន្ទ។

ការងារសាងសង់លូមូលដោះទឹកអង្កត់ផ្ចិត ៨ម៉ែត្រ បណ្តោយផ្លូវប្រវែង១.១៨៧ម៉ែត្រស្មើនឹង ១.១០០កង់ និងអណ្តូងលូចំនួន៥៨អណ្តូង ស្ថិតនៅតាមបណ្តាយ សងខាងផ្លូវកៅស៊ូពីភូមិ៤ឆ្ពោះទៅផ្លូវកៅស្វ៊ីសេរីការស្ថិតនៅភូមិ៤សង្កាត់ដងទង់ លូមូលភ្លោះ កាត់ផ្លូវអង្កត់ផ្ចិត១ម៉ែត្រ ប្រវែង១៦ម៉ែត្រ ១កន្លែង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ស្តារលូមូលដោះទឹកចំនួន២ខ្សែអង្កត់ផ្ចិត១ម៉ែត្រប្រវែង២.៧២០ម៉ែត្រ ចាប់ពីចំនុចរូបសំណាក រង្វង់មូលស្ដីរែកផ្លែឈើឆ្ពោះមកសាលាក្រុងខេមរភូមិន្ទនិងស្តារប្រឡាយដោះទឹកប្រវែង១.២៣ ០ម៉ែត្រទទឹងបាតប្រឡាយ ១.៥ម៉ែត្រ ជំរៅ១,២ម៉ែត្រ ស្ថិតនៅភូមិស្ទឹងវែង ចាប់ពីសាលាក្រុង ខេមរភូមិន្នឆ្ពោះទៅមជ្ឈមណ្ឌលហ្សូនហ្នឹងក្រុងខេមរភូមិន្ទខេត្តកោះកុង សម្រាប់ឆ្នាំ២០២០។

អត្ថបទទាក់ទង