រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះតាមដាន លើកទឹកចិត្ត និងជំរុញកសិករអោយមានផែនការបន្តក្នុងផលិតកម្ម

  • 73
  • ដោយ Admin

ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី ធឹម ចន្ទ័រស្មី មន្រ្តីការិយាល័យផែនការ-គណនេយ្យ  រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះតាមដាន លើកទឹកចិត្ត និងជំរុញកសិករអោយមានផែនការបន្តក្នុងផលិតកម្ម នៅភូមិកំលត និងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង។

ក្នុងការចុះតាមដាននេះយើងធ្វើបានចំនួន ១៤គ្រួសារ ដែលបានអនុវត្តតាមការវគ្គបណ្តុះបណ្តាលបច្ចេកទេសស្វាយចន្ទីកន្លងមក។ ការចុះអង្កេត និងតាមដាននេះ​​ គឺដើម្បីជួយដល់ពួកគាត់គាំទ្របច្ចេកទេស ផ្តល់ប្រឹក្សាណែនាំការកសាងផែនការពង្រីក និងការពង្រឹងអាជីវកម្មកសិកម្មឲ្យមានវិសាលភាពកាន់​​​​តែធំ និងស្របទៅតាមទីផ្សារ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង