រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានប្រជុំ​ និងចុះត្រួតពិនិត្យស្ថានភាពគ្រួសារក្រីក្រដែលពិការភ្នែក

  • 98
  • ដោយ Admin

ថ្ងៃព្រហ្បតិ៍​ ១០រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០២០​ លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំក្រុមការងារ​បានសហការជាមួយអាជ្ញាធរឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ចុះពិនិត្យគ្រួសារឈ្មោះ​ ព្រំ​ ស្រីណែត​ ដែលពិការភ្នែកនិងមានជម្ងឺប្រចាំកាយ​។ ជាលទ្ធផល​ ក្រុមការងារមន្ទីរផែនការខេត្តបានសម្ភាសន៍បូកពិន្ទុជាក់ស្តែង​ទទួលបាន៦៨ពិន្ទុ​ ក្រកម្រិត១​ ព្រមទាំងបាននាំយកនូវជំនួយសប្បុរសជន​ជាថវិកាចំនួន​ ១៨០,០០០៛​ អង្ករ២បាវ​ ស្មេីនឹង១០០គីឡូ​ក្រាម​ គ្រឿងឧបភោគបរិភោគ​ ភេសជ្ជៈ​ និងសំលៀកបំពាក់​មួយចំនួនធំដល់គ្រួសារ​ ព្រំ​ ស្រីណែត​ ដេីម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ។

អត្ថបទទាក់ទង