រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សកម្មភាពល្បាតរបស់មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង

  • 83
  • ដោយ Admin

ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរ នៃមន្ទីរបរិស្ថានខេត្តកោះកុង​ ដែលប្រចាំការនៅស្នាក់ការកូនកុក និងស្នាក់ការល្បាតថ្មបីដុំ ដឹកនាំដោយ លោក ហាក់ គុណ ប្រធានក្រុមល្បាត ចេញល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ បានប្រទះដីមួយកន្លែងដែលអញ្ញត្តជនបានលួចដាំបង្គោលក្នុងគោលបំណងចាប់យកដីព្រៃតំបន់ការពារយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួន។ កម្លាំងយើងបានធ្វើការដកបង្គោលឈើ ៣១០ដើម និងឈើអាររួចមួយចំនួន បន្ទាប់មកកម្លាំងយើងបានធ្វើការដុតបំផ្លាញបង្គោលឈើ រីឯឈើក្តារបានប្រើប្រាស់មធ្យោបាយដឹកយកមករក្សាទុកនៅស្នាក់ការល្បាតកូនកុក៕

អត្ថបទទាក់ទង