រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ អនុភាព ១៥០ មេហ្កាវ៉ាត់(BOT) នៅខេត្តកោះកុង

  • 114
  • ដោយ Admin

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ អនុភាព ១៥០ មេហ្កាវ៉ាត់(BOT) នៅខេត្តកោះកុង របស់ក្រុមហ៊ុន China National Heavy Machinery Corporation។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង ក្នុងនាមរដ្ឋបាលខេត្តកោះកុង សូមគាំទ្រគម្រោងវារីអគ្គិសនីស្ទឹងតាតែលើ អនុភាព ១៥០ មេហ្គាវ៉ាត់ នេះ និងសំណូមពរនូវចំណុចមួយចំនួនដូចខាងក្រោម៖
១. ដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យបានសមរម្យ ដើម្បីកាត់បន្ថយពីវិវាទដីធ្លី
២. ស្នើសុំឱ្យក្រុមហ៊ុនជួយគាំទ្រដល់សហគមន៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង ខណៈដែលគម្រោងនឹងមានផលប៉ះពាល់ទៅដល់តំបន់សក្តានុពលអេកូទេសចរណ៍ ព្រៃឈើ ធនធានដីវចម្រុះ ដែលនឹងបង្កឱ្យប៉ះពាល់ដោយផ្ទាល់ដល់ការចិញ្ចឹមជីវភាពប្រចាំថ្ងៃរបស់ពួកគាត់
៣. ក្រុមហ៊ុនត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានជាពិសេស រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកថ្មបាំង មន្ទីរបរិស្ថានខេត្តកោះកុង និងអ្នកពាក់ព័ន្ធផ្សេងទៀត
៤. ចំពោះបុគ្គលិក កម្មករ គួរចុះបញ្ជីជាមួយ ប.ស.ស
៥. ពាក់ព័ន្ធនឹងការជូនដំណឹងក្នុងការបើកទឹកឱ្យបានយ៉ាងតិច ២ ម៉ោង ក្រៅពីការប្រើប្រាស់សារ៉ែន គួរមានការទំនាក់ទំនងតាមរយៈ ទូរស័ព្ទមកកាន់រដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកថ្មបាំង ដើម្បីមានមូលដ្ឋានក្នុងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា (កន្លងមកធ្លាប់មានករណីបើកទ្វារទឹកពុំជូនដំណឹងហើយធ្វើឱ្យមាន ការប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង