រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង

  • 101
  • ដោយ Admin

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារប្រចាំខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា កិច្ចប្រជុំនាពេលនេះពិតជាមានសារៈសំខាន់ សម្រាប់ដាក់ជូនក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តនាពេលខាងមុខ សូមឲ្យអង្គប្រជុំពិនិត្យ និងកែសម្រួលយ៉ាងណាឲ្យបានសមស្រប និងត្រឹមត្រូវតាមសកម្មភាពជាក់ស្តែងរបស់មន្ទីរ អង្គភាព និងផែនការដែលបានលើកឡើងនាខែកន្លងមក ព្រមទាំងលើកផែនការឲ្យបានសមស្រប ទៅនឹងតួនាទី និងភារកិច្ចរបស់មន្ទីរ អង្គភាព រៀងៗខ្លួន។ ជាមួយគ្នានេះដែរលោក លោកស្រីត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់លើសកម្មភាពអនុវត្ត និងបញ្ហាប្រឈម ព្រមទាំងទិសដៅអនុវត្តបន្ត របស់សាម៉ីមន្ទីរ អង្គភាព ឲ្យបានទទួលលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

អត្ថបទទាក់ទង