រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះពិនិត្យជាក់ស្ដែង និងវាយតម្លៃលើការស្នើសុំកាត់ឆ្វៀលដីចេញ ពីគម្របព្រៃឈើឆ្នាំ២០០២

  • 115
  • ដោយ Admin

ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០

លោក ឡាង គិរី អនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល ចូលរួមជាមួយក្រុមការងាររដ្ឋបាលព្រៃឈើ  ដឹកនាំដោយ លោក ច័ន្ទ ប៉ុណ្ណាកា អនុប្រធានរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរដែនដីស្រុកស្រែអំបិល ឃុំជ្រោយស្វាយ ចុះពិនិត្យជាក់ស្ដែង និងវាយតម្លៃលើការស្នើសុំកាត់ឆ្វៀលដីចេញ ពីគម្របព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅក្នុងភូមិសាស្ត្រឃុំជ្រោយស្វាយ ស្រុកស្រែអំបិល  ខេត្តកោះកុង ដែលមានផ្ទៃដីទំហំ ១ ៤២២ ហិកតា។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង