រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

រដ្ឋបាលស្រុកកោះកុង រៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់រដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង

  • 65
  • ដោយ Admin

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលស្រុកកោះកុងបានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ សម្រាប់រដ្ឋបាលក្រុង ស្រុក នៃខេត្តកោះកុង ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោកស្រី អ៉ិន សុភី អភិបាលស្តីទី និងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ក្រុមការងារមន្រ្តីសម្របសម្រួលខេត្ត សរុបចំនួន ២០នាក់ ស្រី ០៥នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង និងគោលដៅមួយចំនួនដូចជា៖
១.បង្កើនចំណេះដឹងដល់មន្រ្តីរាជការ
២.កសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ
ដើម្បីជាជំនួយក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពសំដៅបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង