រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សេចក្ដីជូនដំណឹង ស្ដីពី ការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ សម្រាប់ការដឹកជញ្ជូនតាមនាវា នៅខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា

  • 87
  • ដោយ Admin

ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ មេត្តាជ្រាបថា៖ បច្ចុប្បន្នស្ថានភាពអាកាសធាតុនៅខេត្តតំបន់ឆ្នេរប្រទេសកម្ពុជាកំពុងមានខ្យល់បក់បោកខ្លាំង និងរលក សមុទ្រខ្ពស់ៗដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ។ ក្រសួងសាធារណការ និងដឹកជញ្ជូនសង្កេតឃើញថា កន្លងមកមានម្ចាស់ទូកមួយចំនួនតូចពុំបានចូលរួមអនុវត្តទៅតាមការណែនាំ របស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុឡើយ ដូច្នេះ ក្រសួងសូមធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន តាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដោយបំពាក់ឧបករណ៍សុវត្ថិភាពឲ្យបានគ្រប់គ្រាន់ទៅតាមចំនួនអ្នកដំណើរដែលមាន ដូចជា អាវពោង ពោងកង ពោងសង្គ្រោះ ខ្សែពួរ ។ល។ និងត្រូវតាមដានលើបញ្ហាប្រែប្រួលអាកាសធាតុនេះ ឲ្យបានគ្រប់គ្រាន់ ដោយមិនត្រូវចេញទៅឆ្ងាយពីច្រាំងនៅពេលមានរលកធំៗ និងមានអាកាសធាតុមិនល្អ ឡើយ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ព្រមទាំងចូលរួមអនុវត្ត ឲ្យបានល្អទៅតាមការផ្សព្វផ្សាយ ឬការណែនាំរបស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុនេះ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាម នាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ នឹងចូលរួមសហការអនុវត្តឲ្យមាន ប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។

អត្ថបទទាក់ទង