រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយពីការការពារកូវីដ-១៩

  • 75
  • ដោយ Admin


លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងមន្តី្រក្រោមឱវាទ បានសហការជាមួយរដ្ឋបាលស្រុកមណ្ឌលសីមា ដែលមានការអញ្ជើញចូលរួមពីប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម បានចុះផ្សព្វផ្សាយស្តីពីការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅវត្តនិគ្រោធារាម ហៅវត្តចាំយាម។
ដោយសារស្ថិតក្នុងដំណាក់កាលដែលមិនអាចធ្វេសប្រហែសបាន និងតំណាក់កាលនៃការឆ្លងក្នុងសហគមន៍ជាលើកដំបូងរបស់កម្ពុជា នៃព្រឹត្តការណ៍២៨វិច្ឆិកាកន្លងទៅនេះ ដោយមានការណែនាំពីក្រសួងសុខាភិបាល ក្រសួងធម្មការ និងសាសនា និងរដ្ឋបាលខេត្តផ្ទាល់មានសេចក្តីព្រួយបារម្ភ និងបានចេញការណែនាំមួយចំនួនក្នុងការទប់ស្កាត់ការជួបជុំ ការរក្សាគម្លាតសង្គម ការធ្វើការអនាម័យជាប្រចាំ ការពាក់ម៉ាស់ជាប្រចាំ និងការមិនចូលរួមទីកន្លែងអ៊ូអរជាដើម។
លោកប្រធានមន្ទីរបានណែនាំដល់ព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តសូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយការមិនប្រមាទបានឡើយ និងជួយណែនាំបន្តដល់ពុទ្ធបរិស័ទដែលអញ្ជើញមកវត្តអារាមសូមអោយមានការប្រុងប្រយ័ត្នទាំងអស់គ្នា។
ជាចុងក្រោយលោកប្រធានបានលើកឧទាហរណ៍ករណីវត្តមួយនៅខេត្តកណ្តាល ឈ្មោះវត្ត វិហារត្រាញ់ ស្ថិតនៅស្រុកកណ្តាលស្ទឹង ដែលបរិស័ទអ្នកមានកូវីដ-១៩បានទៅធ្វើបុណ្យនៅទីនោះឥលូវនេះរដ្ឋបាលខេត្តកណ្តាលបានចេញការបិទវត្តនោះ ដោយអោយអ្នកពាក់ព័ន្ធនៅក្នុងនោះទាំងអស់ត្រូវធ្វើចតាឡីស័កនៅទីនោះ និងពិនិត្យយកសំណាកទៅវិភាគដើម្បីរកថាតើមានការចម្លងដែរឬទេ។ ចប់កិច្ចប្រជុំលោកប្រធានមន្ទីរបានប្រគេនម៉ាស់ និងអាល់កុល ជែលដល់ព្រះគ្រូចៅអធិការវត្ត ទុកសម្រាប់ការពារកីវីដ-១៩។

អត្ថបទទាក់ទង