រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះតាមដាន លើកទឹកចិត្ត និងជម្រុញដល់កសិករគម្រោង លើការពង្រឹងនៃការប្រើប្រាស់ជំនាញបច្ចេកទេសកសិកម្ម

  • 62
  • ដោយ Admin

ថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០​

លោក គង់ មិនា អនុប្រធានការិយាល័យកសិ.ឧស្សាហកម្ម និងលោក ញឹម សារុន អនុការិយាល័យកៅស៊ូ រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង នៃគម្រោងស្ទៀរ បានចុះតាមដាន លើកទឹកចិត្ត និងជំរុញកសិករ នៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ។ ក្នុងការចុះតាមដាននេះយើងធ្វើបានចំនួន ២៤ គ្រួសារ ដែលបានអនុវត្តតាមការបណ្តុះបណ្តាលកន្លងមកប្រមាណ៦០-៨០%។ ការចុះអង្កេត និងតាមដាននេះគឺដើម្បីជួយដល់ពួកគាត់គាំទ្របច្ចេកទេស ផ្តល់ព្រឹក្សាណែនាំការកសាងផែនការពង្រីក និងការពង្រឹងអាជីវកម្មកសិកម្មឲ្យមានវិសាលភាពកាន់តែធំ និងស្របទៅតាមទីផ្សារ។

ប្រភាព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង