រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សកម្មភាពល្បាតរបស់មន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃតាតៃនៃមន្ទីរបរិស្ថានខេត្តកោះកុង

  • 101
  • ដោយ Admin

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំដែនជម្រកសត្វព្រៃតាតៃ នៃមន្ទីរបរិស្ថានខេត្ត បានធ្វើការចុះល្បាតទប់ស្កាតបទល្មើសធនធានធម្មជាតិត្រង់ចំណុចឃុំជ្រោយប្រស់ ស្រុកកោះកុង​ ដកហូតបានលបកន្ទុយកណ្តុរ ខ្សែភ្លើង០១ខ្សែប្រវែង០៥ម៉ែត្រ និងសត្វអណ្តើក ០១ក្បាលទំងន់ ០១គីឡូក្រាម។ កម្លាំងយើងបានធ្វើការដោះលែងសត្វអណ្តើកអោយមានសេរីភាពវិញ រីឯវត្ថុតាងផ្សេងទៀតត្រូវបានយកមករក្សារទុកនៅស្នាក់ការល្បាតត្រពាំងរូង៕

អត្ថបទទាក់ទង