លោកឧត្ដមសេនីយ៍ត្រី ស សារ៉ាត ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ស្នងការ បានដឹកនាំក្រុមការងារ ពាំនាំថវិកាផ្ទាល់ខ្លួនរបស់លោកស្នងការ និងថវិការបស់លោកឧ/ត្រី លឹមឆាយ ផ្តល់ជូនលោកវ/ត្រីសែម ស៊ុយ មេប៉ុស្ត៍ពយ ១៩៩ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៧ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកោះកុង។



