រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សេចក្តីជូនដំណឹងស្ដីពីការជំរុញការអនុវត្តកិច្ចសន្យាការពារបរិស្ថាន ចំពោះសំណង់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំនៅតាមបណ្ដាក្រុង-ស្រុក

  • 191
  • ដោយ Admin

មន្ទីរបរិស្ថានខេត្តកោះកុងមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា កន្លងមកមន្ទីរបរិស្ថានខេត្តសង្កេតឃើញថា ម្ចាស់សំណង់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ នៅតាមបណ្ដាក្រុង-ស្រុក នៅមិនទាន់អនុវត្តទៅតាមខ្លឹមសារនៃកិច្ចសន្យាការពារបរិស្ថាន និងខ្លះទៀតមិនទាន់បំពេញនីតិវិធីត្រឹមត្រូវទៅតាមខ្លឹមសារនៃកិច្ចសន្យាការពារបរិស្ថាននៅឡើយ ។ មន្ទីរបរិស្ថានខេត្តសង្ឃឹមជឿជាក់លើបងប្អូនប្រជាពលរដ្ឋ ជាម្ចាស់សំណង់ផ្ទះចិញ្ចឹមសត្វត្រចៀកកាំ ពិតជាចូលរួមសហការអនុវត្តកិច្ចសន្យាការពារបរិស្ថាន និងអញ្ជើញមកបំពេញនីតិវិធី ធ្វើកិច្ចសន្យាការពារបរិស្ថានដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

អត្ថបទទាក់ទង