រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង បានឧបត្ថម្ភដល់លោកស្រី យី ហីម (ស្រីវីន)ជាមន្ត្រី នៃមន្ទីរព័ត៌មានខេត្ត

  • 129
  • ដោយ Admin

លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង បានចាត់លោកជំទាវ ឈី វ៉ា លោកស្រីសុខ សុធាវី អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង និងសមាជិកដ៍ទៃទៀត នាំយកថវិកាចំនួន ៤០០ ដុល្លារ ឧបត្ថម្ភដល់លោកស្រី យី ហីម (ស្រីវីន)ជាមន្ត្រី នៃមន្ទីរព័ត៌មានខេត្ត និងជាពិធីការនីវិទ្យុសាគរកោះកុង។
ដោយពិនិត្យឃើញថា លោកស្រី យី ហីម ដែលពិកាដៃ ជើង ជួបការលំបាកក្នុងការធ្វើដំណើរមកបំពេញការងារ លោកជំទាវបានចាត់តំណាងឱ្យនាំយកថវិកាមកឧត្ថម្ភដើម្បីទិញម៉ូតូអាគុយ១គ្រឿង ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅបំពេញការងារ។ សូមជម្រាបជូនថា ម៉ូតូអាគុយនេះមានតម្លៃ៧៥០ដុល្លារ ដើម្បីបង្គ្រប់ថ្លៃម៉ូតូ មន្ទីរព័ត៌មានខេត្តកោះកុងបានឧបត្ថម្ភបន្ថែមចំនួន៣៥០ដុល្លារផងដែរ។ ជាមួយគ្នានេះដែរ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងអតីតយុវនីតិសម្បទាខេត្តកោះកុង ឧបត្ថម្ភចំនួន ២០០,០០០៛០០ លោក លឹម ឌី ចៅសង្កាត់ដងទង់ ក៏បានឧបត្ថម្ភចំនួន២០០,០០០៛០០ផងដែរ៕

អត្ថបទទាក់ទង