រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំទួលគគីរ ឆ្នាំ២០២០ គឺគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ ខ្សែ ស្ថិតក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ

  • 87
  • ដោយ Admin

លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ និងលោក គង់ ហួត មន្រ្តីបច្ចេកទេសខេត្ត បានចុះសម្របសម្រួល កិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំទួលគគីរ ឆ្នាំ២០២០ គឺគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ ខ្សែប្រវែង ១៦៩ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិទួលគគីរលើ ឃុំទួលគគីរ ក្នុងតម្លៃប៉ាន់ស្មាន ១០៩.៥៨៤.៩៤២រៀល។ កិច្ចប្រជុំដេញថ្លៃនេះរៀបចំនៅសាលាឃុំទួលគគីរ និងមានក្រុមហ៊ុនចំនួន៣ បានចូលរួមដេញថ្លៃ គឺ ១.ក្រុមហ៊ុន ទឹម រិន រតនៈ ២. ក្រុមហ៊ុន ពៅ ផល្លា និង ៣. ក្រុមហ៊ុន ចំរើនរតនៈលីលី ជាលទ្ធផល ក្រុមហ៊ុន ពៅ ផល្លា បានដាក់តម្លៃដេញទាបជាងគេ ក្នុងតម្លៃដេញ ១០៦.០០០.០០០រៀល និងត្រូវបានគណៈកម្មការលទ្ធកម្មឃុំប្រកាសឈ្នះការដេញថ្លៃជាបណ្តោះអាសន្ន៕

អត្ថបទទាក់ទង