រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ប្រជុំការងារបច្ចេកទេសផ្នែកមធ្យមសិក្សាចំណេះទូទៅសម្រាប់ត្រៀមបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ ២០២០-២០២១

  • 122
  • ដោយ Admin

វេលាម៉ោង 10ព្រឹកថ្ងៃនេះ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង លោកសេង សុធីអនុប្រធានមន្ទីរតំណាងលោកង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅចូលរួមប្រជុំអនឡាញ(តាមGoogle meet) ជាមួយនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅស្ដីពីការងារបច្ចេកទេសមួយចំនួនសម្រាប់ត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១  ដោយមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរ និងការិយាល័យមធ្យមសិក្សាទូទាំង ២៥រាជធានី ខេត្ត ។

ក្នុងកិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការតាមដាន និងធ្វើបច្ចុប្បន្នភាពនៃការធ្វើតេស្តស្ទង់សមត្ថភាពសិស្សដើមឆ្នាំសិក្សាថ្មីសម្រាប់សាលាគោលដៅទាំង១០០ អនុវត្តគម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សា(SEIP) និងគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅទាំងអស់ទូទាំង២៥រាជធានី ខេត្ត ដើម្បីឱ្យស្គាល់ពីសមត្ថភាពសិស្សបឋមសិក្សា នឹងត្រៀមរៀបចំពួកគាត់ដាក់តាមកម្រិតថ្នាក់ឱ្យត្រូវជាមួយនឹងសមត្ថភាពរបស់ពួកគាត់។ (អត្ថបទ : សុវណ្ណ)

អត្ថបទទាក់ទង