រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សកម្មភាពចុះត្រួតពិនិត្យកន្លែងស្នាក់ការពិនិត្យកម្ដៅនៅឃុំភ្ញី​មាស​ ស្រុកគិរីសាគរ​ ខេត្តកោះកុង

  • 74
  • ដោយ Admin

ថ្ងៃសុក្រ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ លោក ចេង មុនីរិទ្ធ អភិបាលនៃគណះអភិបាលស្រុកគិរីសាគរ នឹងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានចុះត្រួតពិនិត្យកន្លែងស្នាក់ការពិនិត្យកម្ដៅ ដែលកម្លាំងគណៈបញ្ជាការឯកភាពស្រុកកង័កម្លាំងប្រដាប់អាវុធ មណ្ឌលសុខភាព មេឃុំកោះស្ដេច មេឃុំភ្ញីមាស ប្រជាការពារភូមិ បានប្រចាំការនៅតំបន់កូនកុក ដើម្បីត្រួតពិនិត្យកម្ដៅ ចែកម៉ាស់ បាញ់អាល់កុល ដើម្បីការពារខ្លួនពីជម្ងឺកូវីធ១៩ ព្រមទាំងបានឧបត្ថម្ភថវិកា នឹងភេសជ្ជៈមួយចំនួនដល់កម្លាំងប្រចាំការ នឹងណែនាំដល់កម្លាំងទាំងអស់ត្រួតពិនិត្យនឹងពង្រឹង ដើម្បីកុំអោយជម្ងឺកូវីធ ១៩ចូលមូលដ្ឋានភូមិ ឃុំ នឹងសូមលើកទឹកចិត្តដល់កម្លាំងដែលប្រចាំការ៕

អត្ថបទទាក់ទង