រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ក្រុមប្រតិបត្តសាខា ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកាមនុស្សធម៌ ផ្តល់ជូនគ្រួសារយុវជន ទូច លីហួ ជាយុវជនកាកបាទក្រហម ដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

  • 59
  • ដោយ Admin

សាខា កក្រក ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយ​ ក្រុមប្រតិបត្តសាខា ដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកាមនុស្សធម៌ ផ្តល់ជូនគ្រួសារយុវជន ទូច លីហួ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី ១០ និងជាយុវជនកាកបាទក្រហម នៃវិទ្យាល័យកោះកុង រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ត្កោះកុង ដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។

នាឱកាសនោះក្រុមការងារ បាន ពាំនាំនូវសេចក្តីអាណិតអាសូរជាពន់ពេក និង ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំសួរសុខទុក្ខក្មួយប្រុស ទូច លីហួ ដែលបានលះបង់កម្លាំងកាយ ចិត្ត ចូលរួមដោយស្ម័គ្រចិត្តជួយការងារមសនុស្សធម៌ នាពេលកន្លងមក នឹង សូមជូនពរអោយក្មួយប្រុសឆាប់ជាសៈស្បើយឆាប់ៗ ដោយត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត គោរពតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ និងត្រូវអនុវត្តនអនាម័យ លាងដៃអោយបាន ញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ថវិកាដែលសាខាផ្តល់ជូនចំនួនៈ ២០០,០០០រៀល (ពីររយពាន់រៀលគត់) ៕

អត្ថបទទាក់ទង