រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ ១៥៥១ តាមក្រុបតេឡាក្រាម

  • 110
  • ដោយ Admin

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងស្ថាបនាផ្លូវជាតិលេខ ១៥៥១ តាមក្រុបតេឡាក្រាម។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត តំណាងឲ្យរដ្ឋបាលខេត្តកោះកុង សូមធ្វើការគាំទ្រនូវគម្រោងនេះ និងសូមធ្វើការស្នើសុំដូចខាងក្រោម ៖
១. ស្នើសុំឱ្យមានការដោះស្រាយផលប៉ះពាល់ដីធ្លីដូចជា ដីលំនៅឋាន និង ដីចម្ការ ជាដើមជូនប្រជាពលរដ្ឋឲ្យបានសមរម្យ
២. ស្នើសុំឲ្យក្រុមហ៊ុនសាងសង់គិតគូរអំពីចរន្តផ្លូវចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋខណៈដែលទីតាំងនោះមានការបើកបរទៅវិញទៅមកជាប្រចាំ
៣. ស្នើសុំឲ្យមានការកាត់បន្ថយឲ្យបានខ្ពស់ទៅលើផលប៉ះពាល់ដែលកើតចេញពីការឈូសឆាយដីព្រៃ ដោយសារភាគច្រើនស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ
៤. ស្នើសុំឲ្យក្រុមហ៊ុនពង្រឹងការគ្រប់គ្រងបុគ្គលិក និងដល់ព័ត៌មានពីជនឆ្លៀតឱកាសក្នុងការកាប់ទន្ទ្រានព្រៃឈើ និងចាប់សត្វព្រៃដោយធ្វើការជូនដំណឹងមកអាជ្ញាធរពាក់ព័ន្ធជាពិសេសរដ្ឋបាលខេត្តកោះកុង
៥. ស្នើសុំទីប្រឹក្សាគម្រោងធ្វើការកែសម្រួលឈ្មោះដែលដែនជម្រកសត្វព្រៃដែលមាននៅក្នុងខេត្តកោះកុង គឺឈ្មោះ "ដែនជម្រកសត្វព្រៃតាតៃ" មិនមែន អាតៃ ទេ
៦. ស្នើសុំក្រសួងបរិស្ថានផ្ដល់របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមពេញលេញចុងក្រោយមករដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ និងទុកជាឯកសារកាលប្បវត្តិ៕

អត្ថបទទាក់ទង