រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ ស្ថិតនៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • 100
  • ដោយ Admin

វេលាម៉ោង ៨:០០ នាទីព្រឹក លោក ម៉ាស់ សុជា សមាជិកក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ០២ខ្សែ  ស្ថិតនៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ ផ្លូវបេតុងអាមេ ចំនួន ០២ខ្សែ នោះគឺ៖

-ខ្សែទី១៖ មានបណ្តោយប្រវែង២៧២ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្រាស់ ០,២០ម៉ែត្រ ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង (ផ្លូវចូលចំណុចភូមិបឹងព្រាវ ឃុំបឹងព្រាវ ទៅឆ្នេរនេសាទ ឃុំជ្រោយស្វាយ)។

-ខ្សែទី២៖ មានបណ្តោយប្រវែង ៩០ម៉ែត្រ  ទទឹង ៤ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ  ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង (ផ្លូវចូលពីចំណុចសាលាឃុំស្រែអំបិល ភូមិត្រពាំង ទៅភូមិត្រៀក ឃុំស្រែអំបិល)។

ក្នុងពិធីនេះផងដែរ មានការអញ្ជើញចូលរួមពីសជិកក្រុមប្រឹក្សាស្រុក សមាជិកគណៈកម្មាធិការលទ្ធកម្មស្រុក លោកនាយក នាយករង លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រ ព្រមទាំងប្រជាពលរដ្ឋដែលទទួលផល។

អត្ថបទទាក់ទង