រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោកជំទាវ មិថុនា ភូថង បានអញ្ជើញ ចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ជូនគ្រួសារដែលផ្ទុកមេរោគអេដស៍ ចំនួន ៣០ គ្រួសារ នៅស្រុកមណ្ឌលសីមា

  • 66
  • ដោយ Admin

RC KK:
សាខា កក្រក ខេត្តកោះកុង ៖ នៅរសៀលថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅជាមួយ
មេរោគអេដស៍ចំនួន ៣០នាក់ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ “សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា” នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម ដែលមានអ្នកចូលរួមសរុបប្រមាណ៥៨នាក់។

នាឱកាសនោះ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា បានឡើងអានរបាយការណ៍សង្ខេបស្តីពីការងារអេដស៍របស់អនុសាខាដែល
បានអនុវត្តកន្លងមក និងបច្ចុប្បន្ននូវសកម្មភាពពហុវិស័យបើគិតពីការអនុវត្តសកម្មភាព ការជួយទៅដល់អ្នកផ្ទុកមេរោគអេដស៍ដែលកន្លងមកមានការរើសអើងខ្លាំង សូម្បីតែការបរិភោគ
ចំណីអាហារ ឬការរស់នៅជាមួយគ្នាក៏មានការភ័យខ្លាចឆ្លងដែរ តែពេលនេះមានការគាំទ្រពីថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលមានច្បាប់អេដស៍ធ្វើឲ្យសាធារណជនមានការយល់ដឹង ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារធ្វើឲ្យជីវបស់ពួកគេមានភាពប្រសើរឡើង។
លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ប្រធានបទដែលបានកំណត់ឡើងនេះ មានគោលបំណងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តបញ្ហាអេដស៍នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥។ ក្នុងរយៈពេល ២៨ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូសហប្រតិបត្តិការជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនា និងកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រហូតសម្រេចបាននូវការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ធ្វើឲ្យអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាពលរដ្ឋ បានបន្តធ្លាក់ចុះ នៅឆ្នាំ២០២០នេះ។

ថ្វីត្បិតព្រះរាជាណាចក្រកម្ពុជា សម្រេចបាននៅសម្ធិផលធំធេង នឹងទទួលបានជោគជ័យជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ស្ថានភាពជោគជ័យរបស់យើងនៅផុយស្រួយនៅឡើយ ព្រោះថាយើងអាចភ្លេចអេដស៍ តែអេតពុំភ្លេចយើងឡើយ។ បើយើងធ្វេសប្រហែសតែមិនតិចដោយប្រការណាមួយនោះ ការរីករាលដាលមេរោគអេដស៍និងអាចផ្ទុះឡើងវិញជាមិនខានឡើយ ជាពិសេសយើងនៅមានការព្រួយបារម្ភក្នុងចំណោម ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់នឹងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារក្នុងគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ ក្រុមយុវវ័យ ក្រុមប្រជាពលរដ្ឋចំណាកស្រុកជាដើម។

តមកក្រុមកាងារបានឡើងបង្ហាញ អំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល

ជាមួយគ្នានោះផងដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអាននូវសារលិខិត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍៦ចំណុច ឬួមនឹងការប្រឈមទៅនឹងការទប់ស្តាត់ការីករាលដាលជំងឺកូវីដ១៩ ដូចតទៅ :
១-សូមសាខាកាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ១៩ ឱ្យបានដល់សហគមន៍ជនបទ នឹងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ រស់នៅធម្មតាតាមបែបគន្លងថ្មី។
២-សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅស្វែងរកកន្លែងផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេស៍ដោយស្ម័គ្រចិត្ត និងរក្សាការសំងាត់នៅតាមសេវាសាធារណៈ សង្គមស៊ីវិល ឯកជន ។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តក្នុងការថែទាំ និងព្យាបាលទាន់ពេលវេលា ។
៣-ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារជម្លងមេរោគអេដស៍ទៅទារក។
៤-សូមបញ្ឍប់ជាដាច់ខាត នូគ្រប់ទម្រង់មាក់ងាយ និងរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ ស្តីពីការបង្ការ ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាផង និងទង្វើមនុស្សធម៌។
៥-សូមប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរ ឬមានការប្រព្រឹត្ត ប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យអោយបាន១០០%នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ។

៦-សូមបងប្អូនជនរួមជាតិរួមគ្នាជាកម្លាំងចរន្តជាតិ ជាកម្លាំងសាមគ្គីរឹងមាំក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមិនឱ្យកើតមានក្នុងសហគមន៍។សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានផ្តល់ អំណោយ ជូនអ្នករស់នៅជាមួយមេរោគអេដស៍ ចំនួន ៣០ នាក់ក្នុងម្នាក់ៗទទួលបាន៖អង្ករ២៥គក្រ មីម៉ាម៉ា១កេស,ត្រីខ១ឡូ,ទឹកសុទ្ធឱរ៉ាល់១កេស,សាប៊ូដុសខ្លួន ៤ដុំ,ថ្នាំបាញ់មូស២កំប៉ុងតូច ម៉ាស់៥ សន្លឹក អាវយឺត២ ព្រមទាំង ថវិកា ៨០,០០០រៀល ដូចគ្នា៕

អត្ថបទទាក់ទង