រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង ចុះពិនិត្យដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិឆ្នាំ២០២០

  • 84
  • ដោយ Admin

ថ្ងៃនេះក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងបានចុះពិនិត្យដំណើរការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង : ៣០ វិច្ឆិកា ២០២០ តាមមណ្ឌលប្រឡងមួយចំនួន:

១/លោក ជេត វុទ្ធី ប្រធានការិយាល័យ និងសហការីលោក ប៉ោ កឺ ជាមន្ត្រីចុះពិនិត្យដំណើរការប្រឡងតាមមណ្ឌលក្នុងស្រុក គិរីសាគរ

២/លោកស្រី ដាំ លក្ខណា អនុប្រធាន និងលោក ពុទ្ធ មាស អនុប្រធាន ចុះពិនិត្យដំណើរការប្រឡងតាមមណ្ឌលក្នុងស្រុក ស្រែអំបិល

៣/លោក ហង់ សុវណ្ណ ជាមន្ត្រី ចុះពិនិត្យដំណើរការប្រឡងតាមមណ្ឌលក្នុងស្រុក បូទុមសាគរ 

៤/លោក ឡុច តារា ជាមន្រ្តីពិនិត្យដំណើរការប្រឡងតាមមណ្ឌលក្នុងក្រុង ខេមរភូមិន្ទ។

ខេត្តកោះកុង ក្នុងឆ្នាំសិក្សា ២០១៩-២០២០ មានមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិសរុប ៣០មណ្ឌលប្រឡង បន្ទប់ប្រឡងសរុប ៦៨បន្ទប់    និងបេក្ខជនបានដាក់ពាក្យសរុប ១៣៩៤នាក់  ស្រី ៦៩៨នាក់។  

ជាមួយគ្នានេះ គ្រប់មណ្ឌលប្រឡងបានរៀបចំឱ្យបេក្ខជនពាក់ម៉ាស  រក្សាគម្លាតកន្លែងអង្គុយ ប្រើអាល់កុល ឬជែលលាងសម្អាតដៃ និងវាស់កម្ដៅបេក្ខជនមុននឹងចូលបន្ទប់ប្រឡង ពោលគឺអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល  ក្រសួងអប់រំ ក៏ដូចជាក្រសួងសុខាភិបាលដើម្បីចូលរួមបង្ការការចម្លងនៃជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ផងដែរ។ 

ក្រុមការងារបានក្រើនរំឭកដល់បេក្ខជនត្រូវខំដោះស្រាយវិញ្ញាសានីមួយៗឱ្យអស់ពីសមត្ថភាពខ្លួន កុំពឹងការចម្លងពីសំណៅឯកសារ ឬពីអ្នកដទៃព្រោះនឹងត្រូវឱ្យធ្លាក់ជាស្វ័យប្រវត្តិក្នុងករណីអនុរក្សឃើញ ឬចាប់សំណៅបាន។ ច្បាប់ តម្លាភាព យុត្តិធម៌  និងលទ្ធផលទទួលយកបាន (អ្នកចេះ គឺជាប់) ជាគោលការណ៍ក្រសួងពុំមានការបន្ធូរបន្ថយឡើយ។(អត្ថបទ: សុវណ្ណ)

អត្ថបទទាក់ទង