រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ក្រុមការងារស្រុកកោះកុង ចុះត្រួតពិនិត្យទីតាំងសម្រាប់ត្រៀមលក្ខណៈធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង

  • 88
  • ដោយ Admin

ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១៥ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានចាត់ក្រុមការងារស្រុកកោះកុង ចុះត្រួតពិនិត្យទីតាំងសម្រាប់ត្រៀមលក្ខណៈធ្វើចត្តាឡីស័ក  ក្នុងករណីបើសិនជាមានអ្នកពាក់ព័ន្ធ ឬសង្ស័យមានផ្ទុកមេរោគកូវីត១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការរីករាយដាលជំងឺកូវីដ១៩។

សមាសភាពចូលរួមមាន ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថ អង្គភាពលទ្ធកម្ម ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ការិយាល័យអប់រំយុវជន និងកីឡា ការិយាល័យគ្រប់គ្រងធនធានមនុស្ស សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះកុង និងលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង។

ប្រភព ៖ រដ្ឋបាលស្រុកកោះកុង

អត្ថបទទាក់ទង