រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែ ដែលផ្តោតសំខាន់ទៅលើបន្លែត្រសក់ទ្រើងដោយប្រើប្រព័ន្ធដំណក់ទឹក

  • 66
  • ដោយ Admin

ថ្ងៃច័ន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០

លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ចំនួន ០២ រូប បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែ ដែលផ្តោតសំខាន់ទៅលើបន្លែត្រសក់ទ្រើងដោយប្រើប្រព័ន្ធដំណក់ទឹក និងបានបញ្ជ្រាប់ពីបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះ និងបានចុះពិនិត្យមើលទីតាំងធ្វើបង្ហាញរបស់កសករដល់សមាជិកបណ្តុំអាជីវកម្មបន្លែ នៅភូមិមួយសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ខេត្តកោះកុង។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំសម្របសម្រួលដោយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ដោយមានការអញ្ជើញចូលរួមពីចៅសង្កាត់រងមន្រ្តីបច្ចេកទេសកម្មវិធី ASPIRE ក្រុង ទីប្រឹក្សាកម្មវិធី ASPIER និងកសិករបណ្តុំអាជីវកម្មបន្លែសរុប ២៨ នាក់ ស្រី ០៨នាក់ ដែលប្រព្រឹត្តិទៅនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង   

អត្ថបទទាក់ទង