រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះកុង ប្រគល់មេរៀនសង្ខេប និងបណ្តុំវិញ្ញាសារសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

  • 129
  • ដោយ Admin

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ឹង បឺត សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះកុង តំណាងលោក ជា សូវី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកោះកុង រួមជាមួយនឹងលោកគ្រូ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកោះកុង បានប្រគល់មេរៀនសង្ខេប និងបណ្តុំវិញ្ញាសារសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាជំនួយឧបត្ថម្ភរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដល់វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង ដើម្បីយកទៅចែកជូនបន្តដល់ប្អូនៗ បេក្ខជនជាជំនួយស្មារតីក្នុងការសិក្សាឈ្វេងយល់សម្រាប់ត្រៀមប្រឡងនាពេលខាងមុខ។

ប្រភព ៖ ហ្វេសប៊ុក Oeng Bert

អត្ថបទទាក់ទង