រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ចុះពិនិត្យ និងកំណត់ព្រំដី និងបើកផ្លូវ (ខាងក្រោយសពយុទ្ធជន)ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

  • 76
  • ដោយ Admin

ថ្ងៃសៅរ៍ ១៣ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០:វេលាម៉ោង ៩ ៖ ៣០នាទីព្រឹក លោក ឈេង សុវណ្ណដា  អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ  និងលោកឧត្តមសេនីយ៍ត្រី  កែវ  វិចិត្រ , លោកវរៈសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង តំណាងក្រុមការងារ ជួសជុលទីលានសពយុទ្ធជន រួមជាមួយ លោកចៅសង្កាត់ស្មាច់មានជ័យ ,មេភូមិ៣ និងមន្រ្តីការិយាល័យភូមិបាលក្រុង ព្រមទាំងក្រុមការងារវាស់វែងជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង បានចុះពិនិត្យ និងកំណត់ព្រំដី និងបើកផ្លូវ (ខាងក្រោយសពយុទ្ធជន) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ  ខេត្តកោះកុង ។

អត្ថបទទាក់ទង