រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

សកម្មភាពចុះពិនិត្យទីតាំងដែលនឹងតម្លើង ឡដុតសម្រាម

  • 151
  • ដោយ Admin

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២០

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានអមដំណើរ ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាអនុប្រធានចាត់ចែងគម្រោង ក្រសួងទេសចរណ៍ចុះត្រួតពិនិត្យទីតាំង សម្រាប់តម្លើង ឡដុតសម្រាម ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីត្រៀមនឹងរៀបចំតម្លើងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដើម្បីធានាអោយបាននូវភាពស្អាត សោភណ្ឌភាព និរន្តរភាពបរិស្ថាន ក្រោមការឧបត្ថម្ភ គាំទ្រពីអង្គភាពសម្របសម្រួលគម្រោងក្រសួងទេសចរណ៍ ក្នុងនោះ ឯកឧត្តម សុខ សុគុណ បានបញ្ជាក់ថាគម្រោងតម្លើង ឡសម្រាមនេះនឹងអាចដាក់អោយដំណើរការប្រើប្រាស់ក្នុងដើមឆ្នាំ២០២១ ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរយ៉ាងច្រើនដែលមកទស្សនាកម្សាន្ត ក្នុងសហគមន៍ 

"ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ"

"កោះកុងដែនដី អាថ៌កំបាំង"

អត្ថបទទាក់ទង