រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ពិធីចែកអំណោយកញ្ចប់អាហាររូបត្ថម្ភដល់គ្រួសារក្រីក្រ​ ចាស់ជរាដែលជាសាសនិកឥស្លាមចំនួន៧០គ្រួសារ ក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

  • 89
  • ដោយ Admin

ថ្ងៃសុក្រ ១២ កើត ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០:លោក ឈឹម ឌី ចៅសង្កាត់ដងទង់ បានចូលរួមជាអធិបតីជាមួយ លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការ​ និងសាសនាខេត្ត
ក្នុងកម្មវិធីរៀបចំពិធីចែកអំណោយកញ្ចប់អាហាររូបត្ថម្ភដល់គ្រួសារក្រីក្រ​ ចាស់ជរាដែលជាសាសនិកឥស្លាមចំនួន៧០គ្រួសារ​ ដោយក្នុង០១គ្រួសារទទួលបាន​(អង្ករ១៥គក្រ,​ ប្រេងឆា១ដប​,ទឹកត្រី១​ ទឹកស៊ីអ៉ីវ១​ ត្រីខ២កំប៉ុង​ អំបិល១គញ្ចប់​ ស្កសរ១គក្រ​ និងមី៥កញ្ចប់) កម្មវិធីនេះមានការឧបត្ថម្ភពីសប្បុរសជននៅប្រទេសសិង្ហបុរី ដែលរៀបចំធ្វើឡើងនៅវិហារភូមិ៤ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

     


អត្ថបទទាក់ទង