រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានចុះពិនិត្យ ស្រាវជ្រាវទីតាំងដីដែលប្រជាពលរដ្ឋ បានចូលកាន់កាប់លើទីតាំងដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ

  • 320
  • ដោយ Admin

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ស្រាវជ្រាវទីតាំងដីដែលប្រជាពលរដ្ឋ បានចូលកាន់កាប់លើទីតាំងដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះពិនិត្យស្រាវជ្រាវទីតាំងដីដែលប្រជាពលរដ្ឋ​បានចូលកាន់កាប់លើទីតាំងដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី លេខ A1 0913 និងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ A1 កក១៧២៩ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានដឹកនាំសមាជិកក្រុមការងារ​​ចុះពិនិត្យ និងចុចយក​ចំណុចព្រំដី​តាមបណ្ណសម្គាល់កម្មសិទ្ធិនេះ ដើម្បី​រៀបចំតម្លើង​ផែនទី​ និង​សិក្សា​រកដំណោះស្រាយ​បន្ត​ចំពោះការ​ចូលកាន់កាប់​លើទីតាំងដីនេះ​ពីសំណាក់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ទីតាំងដីមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី លេខ A1 0913 និងបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លេខ A1 កក១៧២៩ គឺជាកម្មសិទ្ធិរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៕

អត្ថបទទាក់ទង