រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ចុះត្រួតពិនិត្យស្ថានភាពការប្រមូលផលស្រូវ វស្សា ក្នុងស្រុកស្រែ អំបិល ខេត្តកោះកុង

  • 155
  • ដោយ Admin

នៅថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដែលជាប្រធានមុខព្រួញទទួលបន្ទុកខេត្តកោះកុង រួមនិងប្រធានមន្ទីរធនធានទឹក​ និងឧតុនិយមខេត្តកោះកុង​ និងក្រុមការងារ​ បានចុះត្រួតពិនិត្យស្ថានភាពការប្រមូលផលស្រូវវស្សាក្នុងស្រុកស្រែអំបិល​ ខេត្តកោះកុង ដូចខាងក្រោម ៖

១.​ ការប្រមូលផលសម្រេចបានចំនួន៧០%​ លេីផ្ទៃដី​ ១០,១៧៩ហត គិតលេីផ្ទៃដីបង្កបង្កេីនផលស្រូវសរុបក្នុងខេត្តកោះកុង​ ដោយទទួលបានទិន្នផលជាមធ្យម​ ២.៦តោន/ហត
២.​ ស្ថានភាពប្រព័ន្ធធារាសាស្រ្ដទំនប់បឹងព្រាវ​ មានលក្ខណៈល្អប្រសេីរ​ ដោយខាងមន្ទីរខេត្តមានការជួសជុលថែទាំជាប្រចាំស្របតាមផែនការប្រចាំឆ្នាំ ៕

អត្ថបទទាក់ទង