រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

កិច្ចប្រជុំ សាមញ្ញលើកទី១៨ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ

  • 94
  • ដោយ Admin

ថ្ងៃសុក្រ១២ កើត ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០រ​ដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី១៨ ឆ្នាំទី០២ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក លោក ជា ប៊ុនធឿន អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក លោកនាយករដ្ឋបាល កងកំលាំងប្រដាប់អាវុធ លោកអនុប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកនាយរងផ្នែកជលផលពាមក្រសោម លោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច លោកនាយកវិទ្យាល័យកោះស្ដេច លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យរដ្ឋបាលស្រុក លោកមេឃុំភ្ញីមាស លោកមេឃុំព្រែកខ្សាច់ លោកស្រី ជំទប់២កោះស្ដេចនិងស្មៀនឃុំ។
ដែលមានរបៀបវារ:ចំនួន០៤ ដូចខាងក្រោម:
១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៣-ពិភាក្សាលើបញ្ហាប្រឈម និងផ្ដល់ដំណោះស្រាយ
៤.សេចក្ដីផ្សេងៗ។

អត្ថបទទាក់ទង