រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរពេទ្យខេត្តកោះកុង បានរៀបចំកិច្ចប្រជុំរួមប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង

  • 95
  • ដោយ Admin

មន្ទីរពេទ្យខេត្តកោះកុង បានរៀបចំកិច្ចប្រជុំរួមប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែក ។ កិច្ចប្រជុំនេះមានគោលបំណងឲមន្ត្រីមន្ទីរពេទ្យទាំងអស់យល់ឲបានច្បាស់អំពីបេសកកម្មទាំង៧ គុណតម្លៃរបស់ថ្នាក់ដឹកនាំ គុណតម្លៃរបស់មន្ទីរពេទ្យ និងគោលដៅទាំង៧របស់មន្ទីរពេទ្យ ព្រមទាំងគោលដៅចម្បងមួយទៀត គឺធ្វើឲមន្ទីរពេទ្យក្លាយទៅជាកន្លែងផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។
លោកប្រធានមន្ទីរពេទ្យបានផ្តល់អនុសាសន៍ ដើម្បីឲមន្ទីរពេទ្យសម្រេចបាននូវបេសកកម្ម និងគោលដៅ ទាមទារឲមន្ត្រីទាំងអស់មានឆន្ទ:ចូលរួមគោរព និងអនវត្តឲបានទៅតាមគុណតម្លៃរបស់មន្ទីរពេទ្យ គុណតម្លៃរបស់ថ្នាក់ដឹកនាំ និងក្រមសីលធម៌វិជ្ជាជីវៈព្រមទាំងព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ទៀត ។

មន្ទីរពេទ្យខេត្តកោះកុង ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ ។
~~~~~~

អត្ថបទទាក់ទង