រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែ ដែលផ្តោតសំខាន់ទៅលើបន្លែត្រសក់ទ្រើងដោយប្រើប្រព័ន្ធដំណក់ទឹក

  • 76
  • ដោយ Admin

ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០

លោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត ចំនួន ០២ រូប បានចុះបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដំណាំបន្លែ ដែលផ្តោតសំខាន់ទៅលើបន្លែត្រសក់ទ្រើងដោយប្រើប្រព័ន្ធដំណក់ទឹក និងបានបញ្ជ្រាប់ពីបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះ និងបានធ្វើបង្ហាញផ្ទាល់ពីរបៀបលើករង ដាក់ជីទ្រាប់បាទ និងរបៀបដឡើងប្រព័ន្ធដំណក់ទឹកដល់សមាជិកបណ្តុំអាជីវកម្មបន្លែ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ខេត្តកោះកុង។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំសម្របសម្រួលដោយភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំស្រែអំបិល ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន និងជាប្រធានអនុវត្តកម្មវិធី (ASPIRE) ស្រុកស្រែអំបិល មន្ត្រីបច្ចេកទេសកម្មវិធី ASPIRE ស្រុក ទីប្រឹក្សាកម្មវិធី ASPIER និងកសិករបណ្តុំអាជីវកម្មបន្លែសរុបចំនួន ៣៦ នាក់ ស្រី ១៨ នាក់  ដែលប្រព្រឹត្តិទៅនៅភូមិខ្លុង ស្រុកស្រែអំបិល។                                      

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង