រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

គណៈកម្មការលទ្ធកម្មឃុំកោះកាពិបានបើកកិច្ចប្រជុំដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន០២ខ្សែ និងគម្រោងសាងសង់ផ្លូវ បេតុងមានជើងចំនួន០២ខ្សែ នៅសាលាឃុំកោះកាពិ

  • 82
  • ដោយ Admin

ស្រុកកោះកុង៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូតទោស័ក ព,ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មការលទ្ធកម្មឃុំកោះកាពិ​បាន​បើក​កិច្ចប្រជុំដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន០២ខ្សែស្ថិតនៅភូមិកោះស្រឡៅ និងគម្រោងសាងសង់ផ្លូវបេតុងមានជើងចំនួន០២ខ្សែ ស្ថិតនៅភូមិ២ ដែលប្រើប្រាស់ មូលនិធិឃុំឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឃុន វណ្ណា​ប្រធាន​គណៈកម្មការ​លទ្ធកម្មឃុំ ។ សមាសភាពចូលរួមមាន៖សជិកគណៈកម្មការលទ្ធកម្មឃុំ​តំណាងក្រុមហ៊ុនចូលរួមដេញថ្លៃ សរុប ១២ នាក់ ស្រី០នាក់ ។
ជាលទ្ធផលនៃការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមានជើងចំនួន២ខ្សែ និងគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន២ខ្សែនេះ គណៈកម្មការលទ្ធកម្ម​ឃុំ​សម្រេចផ្តល់កិច្ចសន្យាអោយក្រុមហ៊ុន ពៅ ផល្លា ដោយក្រុមហ៊ុននេះ បានដាក់តម្លៃដេញថ្លៃទាបជាងគេ និងបានបំពេញគ្រប់លក្ខណ្ឌនៃកិច្ចលទ្ធកម្ម ។

ប្រភព៖ សន សេង

អត្ថបទទាក់ទង