រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារជួសជុល

  • 102
  • ដោយ Admin

សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងបន្តអនុវត្តការងារជួសជុល ថ្ងៃពុធ ១០ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានដូចខាងក្រោម៖

១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពភ្ជួរ កៀ កិនបង្ហាប់ និងចាក់បំពេញថ្មម៉ិចឡើងវិញ កន្លែងដែលខូចខាតដោយទឹកភ្លៀង ត្រង់គ.ម ៣៥+០០០

២. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2 ត្រង់ ចន្លោះគ.ម ៦៥+០០០ - គ.ម ៦៦+០០០

៣. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2 ត្រង់ គ.ម ១៤៥+០០០

សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕

អត្ថបទទាក់ទង