រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក ហុង ប្រុស នាយករដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលករណីទំនាស់ដីធ្លីរវាងឈ្មោះ ជេង ឃេង និងឈ្មោះ ទូច អ៊ែល ស្ថិតនៅចំណុចភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល

  • 65
  • ដោយ Admin

នៅថ្ងៃទី២៥ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០ វេលាម៉ោង ៨:០០ នាទី ព្រឹក លោក ហុង ប្រុស នាយករដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំសម្របសម្រួលករណីទំនាស់ដីធ្លីរវាងឈ្មោះ ជេង ឃេង និងឈ្មោះ ទូច អ៊ែល ស្ថិតនៅចំណុចភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល និងមានការចូលរួមពីលោកប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ លោកអនុប្រធានការិយាល័យ ដ.ន.ស.ភ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន តំណាងផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល លោកមេឃុំបឹងព្រាវ លោកមេភូមិជ្រោយ និងភាគីពាក់ព័ន្ធ នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់ពីការសម្របសម្រួលរួច ភាគីទាំងពីរបានឯកភាពគ្នា ដូចខាងក្រោម៖

+ឈ្មោះ ទូច អ៊ែល ទទួលបានដីទំហំ ៦៥% នៃទំហំផ្ទៃដីសរុប

+ឈ្មោះ ជេង ឃេង ទទួលបានដីទំហំ ៣៥% នៃទំហំផ្ទៃដីសរុប។

អត្ថបទទាក់ទង