រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផល និងប្រមូលទិន្ន័យទូកនេសាទ ដោយប្រើប្រាស់កម្មវិធីស្មាត (SMART Tool)

  • 83
  • ដោយ Admin

ថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០

នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប និងមន្ត្រីកិច្ចសន្សា ០២ រូប ចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផល និងប្រមូលទិន្ន័យទូកនេសាទ ដោយប្រើប្រាស់កម្មវិធីស្មាត (SMART Tool) នៅក្នុងភូមិសាស្រ្តឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង បានជួបប្រទះនឹងទូកនេសាទ ចំនួន ១២  គ្រឿង ដោយធ្វើការអប់រំ ណែនាំ ដល់អ្នកនេសាទ ដើម្បីឲ្យអនុវត្តទៅតាមលិខិតបទដ្ឋានគតិយុត្តិ និងធ្វើការដកហូតលបកន្ទុយកណ្តុរចំនួន ១៥ ខ្សែ ប្រវែង ១២០ ម៉ែត្រ ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង