រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

ពិធីប្រគល់-ទទួល ថវិកាបេឡាមរណ:សង្គ្រោះ ជូនគ្រួសារសព លោក អ៊ុន ប៊ុនថា សមាជិកក្រុមប្រឹក្សាក្រុង (អតីតមេបញ្ជាការសឹករងក្រុងខេមរភូមិន្ទ)

  • 282
  • ដោយ Admin

ថ្ងៃពុធ ១០ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០: លោក ឈេង សុវណ្ណដា  អភិបាល នៃកណៈអភិបាលក្រុងខេមរភូមិន្ទ និងជានាមប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ក្រុងខេមរភូមិន្ទ  បានអមដំណើរឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណៈកម្មាធិការ (ស.អ.ក )ខេត្តកោះកុង រួមជាមួយ លោក លោកស្រី សមាជិក (ស.អ.ក) ខេត្តកោះកុង , លោកប្រធាន / អនុប្រធាន ព្រមទាំងសមាជិក (ស.អ.ក) ក្រុងខេមរភូមិន្ទ និងតំណាងមន្ទីរពាក់ព័ន្ធផ្សេងៗនៅក្នុងខេត្ត, អាជ្ញាធរសង្កាត់ និងភូមិ  បាននាំយកថវិកា បេឡាមរណ:សង្គ្រោះ ចំនួន 4លានរៀល និងថវិការ 50 ម៉ឺនរៀលរបស់លោកជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ជូនដល់គ្រួសារសព លោក អ៊ុន ប៊ុនថា សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ (អតីតមេបញ្ជាការសឹករងក្រុងខេមរភូមិន្ទ) ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ៨៖០៣នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិការ ឆ្នាំ២០២០ ដោយរោគាពាធ នៅគេហដ្ឋាននៃសព  ស្ថិតក្នុងភូមិស្មាច់មានជ័យ  សង្កាត់ស្មាច់មានជ័យ  ក្រុងខេមរភូមិន្ទ  ខេត្តកោះកុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


អត្ថបទទាក់ទង