រដ្ឋបាលខេត្តបាត់ដំបង

ស្វែងរក

លោក យូ មី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរងក្រុង ព្រមទាំងលោក លោកស្រី សមជិកក្រុមប្រឹក្សាក្រុងបានអញ្ជើញ ចូលរួមពិធីបុណ្យសព លោក អ៊ុន ប៊ុនថា សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

  • 89
  • ដោយ Admin

នាព្រឹកថ្ងៃពុធ ១០ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០:វេលាម៉ោង ០៨ :៣០នាទីលោក យូ មី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរងក្រុង ព្រមទាំងលោក លោកស្រី សមជិកក្រុមប្រឹក្សាក្រុង បាននាំយកថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្រ្តមណ្ឌលកោះកុង និងលោកជំទាវ ចំនួន ៥០០,០០០រៀល ក្នុងឱកាសនោះ លោក ឈឹម ចិន ក៏បានចូលរួមជាថវិកាចំនួន ១០០,០០០រៀល និងលោកស្រី សិរិ ផន សមាជិកក្រុមប្រឹក្សា ក្រុង ក៏បានចូលរួមថវិកាចំនួន ១០០,០០០រៀលផងដែរ ដើម្បីចូលរួមពិធីបុណ្យសព លោក អ៊ុន ប៊ុនថា សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅដោយរោគាពាធ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង